ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា បានអញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព ឯកឧត្តម គីម ហេង ប្រធាននាយកដ្ឋានរដ្ឋបាល នៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា


ព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ នៅវត្តពោធិសត្ថារាម ហៅវត្តពោធិចិនតុង ស្ថិតក្នុងខណ្ឌពោសែនជ័យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព ឯកឧត្តម គីម ហេង ប្រធាននាយកដ្ឋានរដ្ឋបាល នៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ។