កំពង់ស្ពឺ៖នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនគ្រួសារងាយរងគ្រោះ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកគងពិសី ដែលជាអំណោយរបស់លោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដែលបានមកពីការគៀងគរពីសប្បុរសជននានា ដោយក្នុងនោះឃុំស្រង់ សរុបចំនួន ៧៦ គ្រួសារ សម្ភារៈ មី ៧៦ កេស អង្ករ ៧៦០ គ.ក ទឹកត្រី៧៦យួរ ទឹកស៊ីអ៊ីវ ៧៦យួរ ថ្នាំពេទ្យ៧៦កញ្ចប់ និងថវិកា ១,៥៣០,០០០ រៀល និងឃុំព្រៃញាតិ សរុបចំនួន ៧៤ គ្រួសារ សម្ភារៈ មី ៧៤ កេស អង្ករ ៧៤០ គ.ក ទឹកត្រី៧៤យួរ ទឹកស៊ីអ៊ីវ ៧៤យួរ ថ្នាំពេទ្យ៧៤កញ្ចប់ និងថវិកា ១,៤៧០,០០០ រៀល ។
អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនគ្រួសារងាយរងគ្រោះ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកគងពិសី
