វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅសាលាស្រុកកំពង់លែង


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅ សាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការអង្គភាព ចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាលខេត្ត ប្រធានការិយាល័យជុំវិញ ស្រុក សហគមន៍មូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍ ចូលរួមផងដែរ ។