សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះត្រួតពិនិត្យមើលគំរោងសាងសងផ្លូវ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដំណើរដោយ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យមើលគំរោងសាងសងផ្លូវមួយខ្សែ តភ្ជាប់ពីច្រកទ្វាមានជ័យ ក្នុងខេត្តព្រៃវែង ភ្ជាប់មកភូមិអភិវឌ្ឍន៍ថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានប្រវែងជាង៣គីឡូម៉ែត ៕