តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បាននាំយកអំណោយរបស់អង្គការអេអ៊ីអេ តាមរយៈសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងពេលដែលរងផលប៉ះពាលដោយជំងឺកូវីដ១៩ និងរងគ្រោះដោយសារទឹកជំនន់ ចំនួន៥០ គ្រួសារ


ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សារី កោសល្យ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់
លោកសំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយសមាជិកក្រុមប្រឹក្សាក្រុង យុវជនស្រលាញ់សន្តិភាព លោកមេភូមិ បាននាំយកអង្ករជាអំណោយរបស់អង្គការអេអ៊ីអេ តាមរយៈសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងពេលដែលរងផលប៉ះពាលដោយជំងឺកូវីដ១៩ និងរងគ្រោះដោយសារទឹកជំនន់ ចំនួន៥០ គ្រួសារ ជាលើកទី៣ ក្នុងភូមិជំរុំសៀម និងភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងពិធីនេះ លោកប្រធានក្រុមប្រឹក្សាក្រុង បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងបានថ្លែងអំណរគុណដល់អង្គការដែលតែងតែបានជួយគាំទ្រ ទាំងថវិកានិងសម្ភារៈមកដល់រដ្ឋបាលក្រុងពោធិ៍សាត់។

បន្តមកឯកឧត្តម សារី កោសល្យ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចបញ្ចូលនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់ ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវី19 ផង និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងផង។ ឯកឧត្តមក៏បានបញ្ជាក់ថា សូមលោកនៅភូមិគ្រប់ភូមិស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋដែលមានតម្រូវការស្ដាកសិកម្មឡើងវិញ ដើម្បីស្នើសុំគ្រាប់ពូជស្រូវ និងបន្លែបង្ការជាដើម។