ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រជាការពារ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ


(សង្កាត់ជ្រោយចង្វារ)៖ រសៀលថ្ងៃច័ន្ទ ១០កើត ឆ្នាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនដល់បងប្អូនប្រជាការពារ និងយុវជន ដែលមានជីវភាពខ្វះខាត ក្នុងសង្កាត់ជ្រោយចង្វារ។ ឯកឧត្តម បានកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ បងប្អូនប្រជាការពារ និងយុវជន ដែលតែងតែយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំ ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រោយចង្វារយើងនេះ។ ចំពោះមុខវិបត្តិជម្ងឺកូវីដ១៩ សភាពការណ៍នៅកម្ពុជា យើ់ង មកដល់ពេលនេះ មានការធូរស្រាលច្រើនហើយ ដោយសារយើងការពារទប់ស្កាត់បានល្អ និងទាន់ពេលវេលាចំពោះការចម្លងជម្ងឺរាលដាលដល់ក្នុងសហគមន៍….។ ក៏ប៉ុន្តែសភាពការណ៍នៅលើសកលលោក ជាពិសេសនៅ បណ្តាប្រទេសជិតខាងយើង នៅមិនទាន់ធូរស្រាលនោះទេ ហើយហានិភ័យនៃការចម្លងរោគក៏កំពុងគម្រាមកំហែងធ្ងន់ធ្ងរនៅឡើយ….។ឯកឧត្តម បានក្រើនរំលឹកបងប្អូនឲ្យបន្តអនុវត្តរាល់វិធានការដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំ —-។
អំណោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០គីឡូ, ទឹកស៊ីអីវ, ប្រេងឆា, ទឹកត្រី សម្លៀកបំពាក់ ១កំប្ល៉េ និងថវិកា ។