សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល៩ខែ


នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល៩ខែ ដើម្បីពិនិត្យលើបញ្ហាដែលបានកើតឡើងកន្លងមក និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គស្នងការ អគ្គស្នងការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធនានាជាច្រើនផងដែរ៕
On the Morning of 27 October 2020, Samdech Sar Kheng, Deputy Prime Minister and Minister of Interior, presided over the results of the 9-month drugs crackdown and set guidelines for further implementation, with the participants of the senior officials of the Ministry.