សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាទបូកសរុបការងារត្រួត ពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នេះ បានអញ្ជើញបិទសន្និបាទបូក សរុបការងារត្រួត ពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ នៅក្រសួង មហាផ្ទៃ ។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើស​គ្រឿងញៀន បាន ៤,២ ៤៦ករណី ឃាត់ខ្លួន ជនសង្ស័យ ៩,៩៣៣នាក់ (ស្រី ៩៦៤នាក់) មាន ២១សញ្ជាតិ ក្នុងនោះបង្ក្រាប ដោយកម្លាំងនគរបាលមាន ៣,២៧៥ករណី ឃាត់ ខ្លួនជនសង្ស័យ ៧,១៥៩នាក់ ខណៈបង្ក្រាបដោយកម្លាំងអាវុធហត្ថ មាន ចំនួន ៩៧១ករណី ឃាត់ខ្លួនជនសង្ស័យ ២,៧៧៤នាក់នាក់។
របាយការណ៍បន្តថា ក្នុងការបង្ក្រាបពេញមួយឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច បានចាប់យកគ្រឿងញៀន និងសារធាតុផ្សំ សរុបចំនួនជាង ១៧៩គីឡូ ក្រាម៕