លោក ភុំ រ៉ា អញ្ជើញពិនិត្យការជួសជុលស្នាក់ការគណបក្សឃុំចុងជាចឡើងវិញ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំទឹកជ្រៅ និង ឃុំចុងជាច


នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច ព្រមទាំងសហការីបានអញ្ជើញពិនិត្យការជួសជុលស្នាក់ការគណបក្សឃុំចុងជាចឡើងវិញ ដែលស្នាក់ការគណបក្សនេះត្រូវបានសាងសង់តាំងពីឆ្នាំ១៩៩៧ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ហើយសព្វថ្ងៃស្នាក់ការគណបក្សនេះត្រូវបានខូច ខាត និងមានសភាពចាស់ទ្រុឌទ្រោម ទើបឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចង្អុលណែនាំដល់ក្រុមការងារដែលមានលោក ភុំ រ៉ា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកជ្រៅ និង ឃុំចុងជាច និងសហការីបានខិតខំរៀបចំជួសជុលស្នាក់ការគណបក្សឃុំចុងជាចនេះឡើងវិញ ដើម្បីមានស្នាក់ការសមរម្យបំពេញការងារបានល្អប្រសើរ និងត្រៀមខ្លួនបម្រើក្នុងការឃោសនាបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខនេះ ។ ក្នុងឱកាសនោះលោក ភុំ រ៉ា និងសហការីបានដោះស្រាយគោលនយោបាយ ក(៣) របស់ឯកឧត្តម វេង សាខុន ជូនប្រជាពលរដ្ឋទាំង២ឃុំ គឺឃុំទឹកជ្រៅ និងឃុំចុងជាច ព្រមទាំងបានឧបត្ថម្ភថវិកាជួសជុលផ្លូវលំក្នុងឃុំទឹកជ្រៅផងដែរ ។