ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញ ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពក្នុងសង្កាត់ជ្រោយចង្វារ


រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមនិងមន្រ្តីសង្កាត់- ភូមិ បានអញ្ជើញ ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព ឈ្មោះ ខទី ជៈ ភេទ ស្រី អាយុ ៧៨ឆ្នាំ ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានទទួលមរណភាព នៅព្រឹក ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៧ ដោយរោគគាពាធ សពត្រូវជាភរិយា ហាកឹមវិហារឯករង្សី ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ៕