ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បញ្ជាដល់មន្ត្រីក្រោមឱវាទទូទាំងប្រទេស បន្តជំរុញការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រួតពិនិត្យជាប្រចាំ


(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ  ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តកិច្ចសហការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរៀបចំជាកម្មវិធីចុះត្រួតពិនិត្យជាប់ជាប្រចាំ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមផងដែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ ឱ្យបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះ នៅតាមគោលដៅរាជធានី-ខេត្តទាំង ២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រសួងទេសចរណ៍បានពាំនាំប្រយោគ ក្រើនរំលឹករបស់លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) ដែលបានលើកឡើងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាអាចនឹងធុញទ្រាន់ជាមួយកូវីដ-១៩ តែកូវីដមិនធុញទ្រាន់នឹងយើងឡើយ»៕