នារសៀលថ្ងៃទី៣០ ខែមីនា ២០១៧ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តសៀមរាប បានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីអប់រំ យុវជន និងកីឡាចំនួន៦១៤នាក់ មេដាយមុនីសារភណ្ឌ ថ្នាក់ធិបឌិន០២នាក់ ថ្នាក់អស្សឫទ្ធិ១១នាក់ មេដាយមាស១២៤នាក់មេដាយប្រាក់១៨០នាក់ មេដាយសំរិទ្ធ២៩៧នាក់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងវត្តមានការចូលរួមពី ឯកឧត្ដម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបផងដែរ។
ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប
