លោកជំទាវ សេង វណ្ណសាយ បានចុះពិនិត្យតាមបណ្តាអាងទឹកសំខាន់ៗក្នុងខេត្តស្វាយរៀង


នៅថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តស្វាយរៀង អមដំណើរជាមួយដោយលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ព្រមទាំងសហការី បានចុះពិនិត្យតាមបណ្តាអាងទឹកសំខាន់ៗក្នុងខេត្ត និងការងារជួសជុលបន្ទាន់ទំនប់សណ្តរនៃអាងទឹកដូនទយ និងការងារជួសជុលទ្វារទឹកស្វ័យប្រវត្តិអូរស្មាច់នៃអាងទឹកអូរស្មាច់ ដែលរងការខូចខាត់ដោយសារជំនន់ទឹកភ្លៀងកន្លងមក ដើម្បីខ្ចប់ទឹកទុក សម្រាប់ការបង្កបង្កើនផលស្រូវប្រាំង នាពេលខាងមុខ ៕