រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ពន្ធ័ បានអញ្ជើញពិនិត្យការដ្ឋានដំណើរការសាងសង់ អគារទីស្តីការក្រសួងព័ត៌មាន


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ពន្ធ័ បានអញ្ជើញពិនិត្យការដ្ឋានដំណើរការសាងសង់ អគារទីស្តីការក្រសួងព័ត៌មាន ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
អគារទីស្តីការក្រសួងព័ត៌មាន ត្រូវបានរៀបចំពិធីក្រុងពលី ចាប់ពីដំណើរការបើកការដ្ឋាន សាងសង់ កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ។ បើតាមការបញ្ជាក់របស់គណៈកម្មការ សាងសង់បានអោយដឹងថា អគារថ្មីទីស្តីការក្រសួងព័តមាន មានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារជាង ៣០០បន្ទប់ ។ អាគារនេះសាងសង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុម សហការ ជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ដោយគ្រោងហើយរួចរាល់ រយះពេល ២៤ ខែ ៕