រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំបន្តកិច្ចប្រជុំអន្តរក្រសួងស្តីពីច្បាប់សាសនាក្នុងព្រះរាជាណាចក្រកម្ពុជា


ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំបន្តកិច្ចប្រជុំអន្តរក្រសួងស្តីពីច្បាប់សាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអញ្ជើញចូលរួមពី ឯកឧត្តម តំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ដែលជាគណៈកម្មការរៀបចំសេចក្តីព្រាងច្បាប់ នៅទីស្តីការក្រសួង។