រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ាន​បូក​បី លើ​វិ​ស័​យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ


ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តី​ក្រ​សួ​ង​មុ​ខ​ងា​រ​សា​ធារណៈ បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមកិច្ច​ប្រជុំ​ប្រមុ​ខ​ដឹ​ក​នាំមុខងារសាធារណៈ អាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំមុខងារសាធារណៈអាស៊ានបូកបី (ចិន កូរ៉េ ជប៉ុន) (20th Head of ACCSM និង 5th Head of ACCSM+3) តាមប្រព័ន្ធវីដេអូ រៀបចំដោយការិយាល័យគណៈកម្មាធិការមុខងារសាធារណៈប្រទេសថៃ កាលពីថ្ងៃទី១៨ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ២០២០។ នេះបើតាមផេកក្រ​សួ​ង​មុ​ខ​ងា​រ​សា​ធារណៈ។

ប្រភពដដែលបានឱ្យដឹងថា កិច្ចប្រជុំបានពិនិត្យការអនុវត្តផែនការការងារ ឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ដោ​យវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង​របស់ប្រទេ​សជាសមាជិ​កក្នុ​ង​ផ្នែ​ក​នៃ​កា​​រអភិវឌ្ឍក្របខ័ណ្ឌការងារផ្អែកលើសមត្ថភាពមន្ត្រី ការកសាងសមត្ថភាពស្ថាប័ន ការពង្រឹង​ភា​ពជាអ្នកដឹកនាំ ការពង្រឹងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានរ​បស់ប្រទេសជា​សមា​ជិ​កនិងការកែទម្រង់វិស័យសាធារណៈ។

កិច្ចប្រជុំក៏បានទទួលស្គាល់ចំពោះលទ្ធផលល្អនៃការអនុវត្តសេចក្តីប្រកាសនិងសេចក្តីថ្លែង​ការណ៍អាស៊ានពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងបានផ្តល់សារៈសំខាន់រួមគ្នា​ចំ​ពោះ​​ការធ្វើទំនើបកម្មមុខងារសាធារណៈអាស៊ានតាមរយៈ រដ្ឋាភិបាលអេឡិកត្រូនិក (E-gove​r​n​ment) និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិកត្រូនិក (E-Service)។

ក្នុងពេ​លកន្លងមក កម្ពុជាក៏បានដឹកនាំរៀបចំឯកសារគោលការណ៍ណែនាំរបស់​អាស៊ា​ន​ស្តី​ពីការផ្តល់សេវាសាធារណៈ ដែលជាឯកសារយុទ្ធសាស្រ្តសម្រាប់​ការអភិវឌ្ឍ​យន្ត​កា​រ​នៃ​កា​រ​ផ្តល់សេវាសាធារណៈរបស់ប្រទេសសមាជិកអាស៊ាន។ ឯកសារនេះ ត្រូវបានទទួលស្គាល់​ក្នុ​ង​កិ​ច្ចប្រជុំ​កំពូលអាស៊ានលើកទី៣៧ នៅប្រទេ​សវៀ​តណាម នាខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។

ទន្ទឹមនេះ កិច្ចប្រជុំបានអនុម័តផែនការសកម្មភាពក្នុងក្របខ័ណ្ឌ​កិច្ចសហប្រតិប​ត្តិ​កា​រ​អា​ស៊ា​​នលើវិស័យមុខងារសាធារណៈ ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ និងផែនការសកម្មភាពក្នុងក្រ​ប​ខ​ណ្ឌ​កិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យមុខងារសាធារណៈបូកបី (ចិន កូរ៉េ ជប៉ុន) ឆ្នាំ២​០​២​១ ដល់ ឆ្នាំ២០២៥។

កម្ពុជាបានលើកឡើងគម្រោងចំនួន ០៥ រួមមាន៖ (១). ទស្សន​កិច្ចសិក្សាស្តី​ពី​ការ​ផ្តល់​សេ​វា​សា​ធារណៈនៅប្រទេសចិននិងកូរ៉េ (២). ការអភិវឌ្ឍមជ្ឈមណ្ឌលអាស៊ាន​បូកបីស្តីពី​ការ​ស្រា​វជ្រាវនិងនវានុវត្តន៍ (៣). សិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំសម្រាប់ការកែទម្រង់ (៤). សិក្ខា​សាលាស្តីពីឌីជីថលនីយកម្មក្នុងរដ្ឋបាលសាធារណៈ និង (៥). វេទិកា​អាស៊ាន​បូ​ក​បី​ស្តី​ពី​កា​​រផ្តល់សេវាសាធារណៈ។

ប្រមុខមុខងារសាធារណៈអាស៊ានក៏បានឯកភាពចំពោះការបន្តពង្រឹងបណ្តាញស្ថាប័នបណ្តុះ​បណ្តាលរដ្ឋបាលសាធារណៈរបស់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព មន្រ្តីរា​ជ​កា​រ​នៃប្រទេសសមាជិកអាស៊ាន។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី បា​ន​​ធ្វើការផ្លាស់ប្តូរទស្សនៈ ពាក់ពា័ន្ធនឹងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។

ឯកឧត្តម ព្រុំ សុខា បានលើកឡើងអំពីយុទ្ធសាស្រ្តជាតិនិងវិធាន​ការណ៍មួ​យ​ចំ​នួ​ន​ក្នុ​ង​វិ​ស័​យមុខងារសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានជាអាទិ៍៖ រក្សាប្រា​ក់បៀ​វ​ត្ស​រ៍​ម​ន្រ្តី​រាជការ ការផ្អាកការជ្រើសរើសមន្រ្តីរាជការក្របខ័ណ្ឌថ្មីក្នុងឆ្នាំ២០២០ ដើម្បីជួយសន្សំថវិ​កា​ជា​តិ ការរៀបចំរបៀបនៃការបំពេញការងាររបស់មន្ត្រី ការរក្សាប្រក្រតី​ភាពនៃដំណើ​រការ​ផ្ត​ល់​សេ​វាសាធារណៈ ជូនប្រជាពលរដ្ឋដោយគោរពតាមវិ​ធានការណ៍ណែនាំរបស់ក្រសួងសុ​ខា​ភិ​បា​​ល។

ចំពោះក្របខ័ណ្ឌតំបន់ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យអាស៊ានគួរតែប​ន្តការផ្លាស់​ប្តូរ​ព័​ត៌​មា​ន​ជាមួយប្រទេសសមាជិកអាស៊ាន ចិន កូរ៉េ និងជប៉ុន ទាក់​ទងទៅ​នឹង​កា​រ​រា​ត​ត្បា​ត​នៃ​ជំ​ងឺ​កូ​វី​ដ​១​៩ ឱ្យបានទាន់ពេលវេលា ហើយអាស៊ានគួរបន្តជួយប្រទេ​សជាសមា​ជិក​តាមរយៈជំ​នួយ​ម​នុ​ស្ស​ធម៌ផ្អែកលើលទ្ធភាព ជាក់ស្តែង កម្ពុជាថ្មីៗនេះ បានផ្តល់ម៉ាស់ចំនួនជាង ២លាន និង​ឧប​ក​រ​ណ៍សុខាភិបាលមួយចំនួនទៀតដល់ប្រទេសឡាវផងដែរ។

ជាកិច្ចបញ្ចប់ ប្រទេសសមាជិកទាំងអស់ បានវាយតម្លៃខ្ពស់និងមានមោ​ទនភា​ពចំ​ពោះ​កិ​ច្ចប្រឹងប្រែង សមិទ្ធផល និងវឌ្ឍ​នភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ ទោះជាស្ថិត​នៅ​ក្នុ​ង​ស្ថា​ន​ភា​ព​នៃ​កា​រ​រី​ក​រា​ល​ដា​ល​ជំងឺកូវីដ១៩ក៏ដោយ។

កិច្ចប្រជុំនេះ បានបញ្ចប់ ប្រកបដោយផ្លែផ្កានិងផលិតភាពខ្ពស់ ផ្អែកលើ​​ស្មា​រ​តី​ជា​ប្រ​ពៃ​ណី​នៃកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពអាស៊ាន៕