សម្តេច ភក្តី សាយ ឈុំ អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពឧបាសិកា អ៊ួង មិ


រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពឧបាសិកា អួ​៊ង មិ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១:២៨នាទី ថ្ងៃត្រង់ក្នុងជន្មាយុ១០០ឆ្នាំ ដោយជរាពាធ។
សពឧបាសិកា អ៊ួង មិ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ…៕