នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រួមជាមួយលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខា ធិការក្រសួងកិច្ចការនារី និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លោកជំទាវ យេី អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអគ្គលេខាធិការសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា នឹងយុវជនសម្ពន្ធ័យុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ បានប្រគល់អំណោយហ្សាកាត់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥៥គ្រួសារ មកពីភូមិទាំង ៥ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកជំទាវ ម៉ាណ ណាវី បានមានប្រសាសន៍ពាំនាំនូវសេចក្ដីនឹករលឹកពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស ទៅកាន់បងប្អូនប្រជា ពលរដ្ឋ ។ លោកជំទាវបានបន្តទៀតថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមកម្ពុជា ប្រកបដោយសុខដុមរមនីយកម្មផ្នែកសាសនា ។
ក្នុងឱកាសនោះដែរលោកជំទាវ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋអោយបន្តថែរក្សាអនាម័យ រស់នៅស្អាត និងអនុវត្តរាល់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក៏ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ផងដែរថា អំណោយហ្សាកាត់ដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គឺឡូក្រាម ទឹកដោះគោ ៥ កំប៉ុង មី កន្លះកេស ទឹកត្រី ៣ ដប ទឹកត្រចៀកកាំ ១យួរ សាប៊ូ ១ កញ្ជប់ ថវិការ ២ មុឺនរៀល និងថវិការបស់ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ២ ម៉ឺនរៀលបន្ថែមទៀតផងដែរ ។






