ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ


ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ៨,២ គ.ម តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិក្រាំងធំ ឃុំអូរសណ្ដាន់ទៅភូមិកំពង់ឡឃុំកំពង់ពោធិ៍ស្រុកក្រគរខេត្តពោធិសាត់ ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី ២ របស់រាជរដ្ឋាភិបាលកម្ពុជា ។ គម្រោង នេះមានរយៈពេល ៦ ឆ្នាំ ២០១៥-២០២០ មានទឹកប្រាក់ ១៩២,៧១ លានដូល្លារអាមេរិក សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងប្រវែងសរុប ១ ២០០ គ.ម និងសំណង់សិល្បៈកាមួយចំនួននៅក្នុងខេត្តគោលដៅចំនួន ១០ គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។ ដោយឡែកនៅទូទាំងខេត្តពោធិសាត់ផ្លូវក្រាលកៅស៊ូដែលត្រូវស្ថាបនាមានចំនួន ១០ ខ្សែ សរុបប្រវែង ១២៥,៥ គ.ម ៕