ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស


កំពត ៖ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោជំទាវ បានអញ្ជើញ ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិត កំបោរ និងម៉្សៅបៀកភ្នំមាស  កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នាឱកាសនោះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ការបើកសម្ពោធដាក់ឱ្យ ដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ដែល បានបោះទីតាំងនៅស្រុកអង្គរជ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងពីវិស័យឯកជនក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យសំណង់នៅក្នងខេត្តឱ្យមានកំណើនឡើង ជាលំដាប់ ហើយក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្កើន ប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ជីវភាពរស់ នៅរបស់ប្រជាជនយើងឱ្យកាន់តែមានភាពប្រសើរឡើង។

សូមជម្រាបថា  ចង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀក ភ្នំមាស ស្ថិតលើផ្ទៃដី៤០ហិកតា ចំណាយដើមទុន ៩លានដុល្លារ មានភាគហ៊ុនខ្មែរ និងចិន ៥០ភាគរយបូក៥០ភាគរយ ប្រើប្រាស់កម្មករសរុប ១៧០នាក់។ ក្រុមហ៊ុនបានប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់ និងរួមជាមួយភាពទំនើប ដែលមានចង្វាក់ផលិតកម្មស្វ័យប្រវត្តិមាន សមត្ថភាពផលិតឥដ្ឋក្នុងមួយថ្ងៃ ៨០ម៉ឺនដុំ សម្រាប់លក់នៅទីផ្សារក្នុង និងក្រៅស្រុក ចំពោះវត្ថុធាតុដើមយកមកផលិត គឺយកនៅក្នុងភូមិសាស្ត្រស្រុកផ្ទាល់តែម្តង៕