ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជាមួយ ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា


ទីស្តីការក្រសួងកិច្ចការនារី៖ រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ចូលសម្តែងការគួសម និងពិភាក្សាការងារទាក់ទង និងដំណើរការអភិវឌ្ឍន៍សមភាពយេនឌ័រនៅកម្ពុជា និងកិច្ចសហប្រតិបត្តការណ៍រវាងក្រសួងកិច្ចការនារី និងJICA។