ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និង ឯកឧត្តម អ៊ឹង គឹមលាង ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត បានអញ្ជើញពិនិត្យផ្ទាល់ទីតាំងគ្រោងរៀបចំវេទិកាប្រារព្ធពិធីនានា និង ការដ្ឋានសាងសង់សាល ប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់


នៅព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្ស
ខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ
មួយចំនួនទៀត បានអញ្ជើញពិនិត្យផ្ទាល់ទីតាំងគ្រោងរៀបចំវេទិកាប្រារព្ធពិធីនានា និង ការដ្ឋានសាងសង់សាល
ប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់ ដែលបាន និងកំពុងស្ថាបនាក្នុងបរិវេណសាលាខេត្ត។ការចុះពិនិត្យនេះ បន្ទាប់ពីឯក
ឧត្តមបានត្រឡប់មកពីពិនិត្យ ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងទីតាំង ប្រព័ន្ធខ្សែបញ្ជូន
ថាមពលអគ្គិសនី នៅស្រុកក្រគររួចមក ។