សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគាំទ្រពេញទំហឹងនូវគំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជា ជាតិ អំពីការបង្កើតមូលនិធិសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩


ភ្នំពេញ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាគាំទ្រពេញទំហឹង នូវគំនិតផ្តួចផ្តើមរបស់អគ្គ លេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.) អំពីការបង្កើត​មូល​និ​ធិ អ.ស.ប. សម្រាប់ការ ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្ដារសម្បទាសេដ្ឋកិច្ច​ឡើង​វិ​ញ ដែលត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ ព្រមទាំងគាំទ្រយ៉ាងមុតមាំចំពោះតួនាទីរបស់ អ.​​​ស​.​ប.​ និងអង្គការ សុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះការឆ្លើយតប និង​ប្រ​​យុ​ទ្ធ​ប្រឆាំងនឹង ជំងឺឆ្លងនេះ។

​ក្នុងសុន្ទរកថាគន្លឹះថតទុកជាមុន ថ្លែងក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់​មហា​ស​ន្និ​បាតអង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០​២​០ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា មកដល់​បច្ចុប្បន្នជំងឺកូវីដ-១៩ បានឆ្លងរីករាល​ដា​ល​ដល់​គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត ។ ក្នុងន័យនេះកម្ពុជាយល់​ឃើញ​ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេស​ណាមួយឆ្លៀតយក​មកអ​នុ​វ​ត្ត​ន៍ជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ។ ខណៈដែលជីវិតមនុស្សរាប់​លា​ន​​នាក់នៅទូទាំងពិភពលោក កំពុងស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់​ប្រទេសណា​មួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេលើសមត្ថភាពគ្រប់គ្រង​ការរីក​រា​ល​​ដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយ​ទៅ​វិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅ​​​ក្នុងអំឡុងពេលនៃវិបត្តិបែបនេះ។

សម្ដេចតេជោគូសបញ្ជាក់បន្តថា ការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​ឆ្លងជាលក្ខណៈសកល បែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកបដោយភាពហ្មត់​ច​ត់ ក្រោមយន្តការពហុភាគី និយម និងការគោរពច្បាប់អន្តរជាតិគោរពអធិប​តេយ្យភាពរបស់រដ្ឋ​នី​មួយៗ ទោះជារដ្ឋនោះ ធំ ឬ តូច មាន ឬ ក្រ ក៏ដោយៗមាន អ.ស.ប. និង អង្គការ​សុខ​ភាព​ពិ​ភ​ពលោកជាស្នូល។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ អំពីការគាំទ្រយ៉ាងមុតមាំ​របស់​ក​ម្ពុ​ជា ចំពោះ តួនាទីរបស់ អ.ស.ប. និង អង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំ​ពោះ ការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។ លើសពីនេះទៀត កម្ពុជាក៏សូមគូស​ប​ញ្ជា​ក់ អំពីសារៈសំខាន់ និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរក​​ឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយក្នុ​ង​ស្មារ​តីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេស ចំពោះប្រទេសដែលងាយរង-គ្រោះ​បំផុត។

សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ទោះបីជាវិបត្តិសុខភាពសាធារណៈនេះ​អាច នឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខ ប្រទេសទាំងអស់ នឹងនៅតែត្រូវដោះស្រាយបន្ត​ទៀ​ត​​នូវបញ្ហាប្រឈម ក្នុងដំណាក់កាលនៃការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ។ ជាការពិតជំ​នួ​យ​អា​ច​​ជាចំណែកតូចមួយនៃការស្តារនេះ ក៏ប៉ុន្តែកត្តាដែលសំខាន់មិនអាចខ្វះបានគឺ ការបន្តរក្សា​បា​​ននូវយន្តការពហុភាគីនិយម សកលភាវូបនីយកម្មនិយមពាណិជ្ជសរីភាវូបនីយកម្ម ខ្សែសង្វា​ក់​ផ្គត់ផ្គង់តំបន់ និង ពិភពលោកពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ ទេសចរណ៍​អន្តរ​ជា​​តិ និង ការធ្វើដំណើរជាទូទៅ៕