ប្រមុខរាជរដ្ឋាភិបាល អបអរសាទរខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)


ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន សម្ដែងនូវការអបអរសាទរខួបលើក​ទី​២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិ កភណ្ឌពិភពលោក របស់អង្គ​ការ​យូ​ណេ​ស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។

 

នៅលើផេកផ្លូវការថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា អបអរសាទរខួ​​បលើកទី២៨នៃការ ដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គ​​ការយូណេស្កូ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូល​រម​ណី​យ​ដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ​ ២០២០)។

សម្ដេចតេជោបានបន្តថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និ​ង ចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ​ដល់បុព្វបុរស​ខ្មែ​រ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការ​ត​ស៊ូ ជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យ​បាន​នូ​វ​សម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

សម្ដេចតេជោ​នាយក​រដ្ឋ​មន្ត្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាង មុតមំាក្នុងការអភិរក្ស​បេតិកភណ្ឌ​មួ​យ​ដ៏​អស្ចារ្យនេះ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅ ទេសចរណ៍លេខ១នៅលើពិភពលោក ដោ​យបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាន នាក់មកទស្សនា និងបានស្គាល់ពី​សម្បតិ្ត​វប្ប​ធម៌​ប្រទេសកម្ពុជា។ កិច្ចការពារសម្បត្តិបេតិក ភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗ​រូប​៕