រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិ នៃរដ្ឋបាលខេត្ត


ថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក សំឃិត វៀន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិ នៃរដ្ឋបាលខេត្ត។
លោកអភិបាលរងខេត្ត បានជម្រុញការងារធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ អោយបានហ្មត់ចត់ និងតាមដានស្រង់សម្ភារៈបញ្ចូល ក្នុងបញ្ជីសម្ភារៈនៅតាមទីចាត់ការ និងអង្គភាពអោយបានត្រឹមត្រូវ និងច្បាស់លាស់ ធ្វើយ៉ាងណាឲ្យបានសមស្រប ទៅនឹងគោលការណ៍ណែនាំនានា របស់ក្រសួងពាក់ព័ន្ធ៕