ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចុងជាច ត្រូវបានជួសជុលកែឡើងវិញ ពីប្រធានក្រុមការងារចុះជួយឃុំទឹកជ្រៅ និង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងក្រុមការងារ


កាលពីចុងសប្តាហ៍កន្លងទៅ លោក ភុំ រ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមទាំងសហការីបានអញ្ជើញពិនិត្យការជួសជុលស្នាក់ការគណបក្សឃុំចុងជាចឡើងវិញ និងបានជូនថ្លៃជាងជាបណ្តើរៗ ព្រមទាំងរៀបចំបញ្ចប់ការដាក់អំពូលភ្លើង និងកង្ហារឲ្យហើយនៅដំណាច់ឆ្នាំ២០២០នេះ ដើម្បីបំរើផលប្រយោជន៍ដល់ប្រពលរដ្ឋ និងមានទីស្នាក់ការគណបក្សសមរម្យក្នុងការបំពេញការងារបានល្អប្រសើរ និងត្រៀមខ្លួនបម្រើក្នុងការឃោសនាបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខនេះ ។