ព្រឹទ្ធសភា ប្រកាសពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តដឹកនាំសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ៥៧រូប។

កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៣ ក្នុងនោះមាន៖

១៖ និត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក

២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
* ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ ។
* ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

ក្រោយពេលពិនិត្យ ព្រឹទ្ធសភាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងនេះតែម្តង៕

សូមអានសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ខាងក្រោមនេះ៖