ឯកឧត្ដម ហៀ ហុីន បានចាត់តាំងលោក ងិន ឆុំ ជាតំណាងអោយនាំយកនូវវិទ្យុទាក់ទងចំនួន១០គ្រឿងនិងម៉ាស់ចំនួន១៥០ប្រអប់ ប្រគល់ជូនលោក ទូច សុខា គណ:អភិបាលស្រុកសន្ទុក ដេីម្បីជាមធ្យោបាយប្រេីប្រាស់ដើម្បីសុវត្ថិភាពភូមិឃុំ


ថ្ងៃព្រហស្បត៌១០កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព ស២៥៦៤ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ហៀ ហុីន ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជានាយករងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានចាត់តាំងលោក ងិន ឆុំ ជាតំណាងអោយនាំយកនូវវិទ្យុទាក់ទងចំនួន១០គ្រឿងនិងម៉ាស់ចំនួន១៥០ប្រអប់ ប្រគល់ជូនលោក ទូច សុខា គណ:អភិបាលស្រុកសន្ទុក ដេីម្បីជាមធ្យោបាយប្រេីប្រាស់ដើម្បីសុវត្ថិភាពភូមិឃុំ។ ក្នុងនោះលោកទូច សុខា អភិបាលស្រុក បានមានប្រសាសន៍ថា អំណោយទាំងនេះនឹងចែកដល់កងកំលាំងនាយទាហានសឹងរង អធិការស្រុក និងគណៈបញ្ជាឯកភាពស្រុកសន្ទុកដេីម្បីប្រេីប្រាស់។
ក្នុងនោះដែលតំណាង ឯកឧត្ដម ហៀ ហុីន បានលេីកឡើងថាសម្ភារៈទាំងអស់គឺជាថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្ដម ដែលតែងតែផ្ដល់រាល់ការសហការជាមួយ អាជ្ញាធរមូលដ្ឋាន ជាហូរហែរកន្លងមក ជាមួយគ្នានោះឯកឧត្តមបានស្នើឲ្យមានការបន្តផ្សព្វផ្សាយ និងបន្តការពារទប់ស្កាត់ជំងឺកូវិដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។