ពិធីចាប់ឆ្នោតទទួលយកផ្ទះ ដីឡូតិ៍ សម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ព និងគ្រួសារនគរបាលជាតិឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ ដីឡូតិ៍ សម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ព និងគ្រួសារនគរបាលជាតិ ដែលកំពុងបំពេញកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ចំនួន ១០០គ្រួសារ ស្មើនឹង ១០០ខ្នងផ្ទះ ក្នុងនោះ៖ អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ០១ខ្នង, អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ចំនួន ៣៤ខ្នង និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៦៥ខ្នង។

ពិធីនេះបានធ្វើឡើងនៅចំណុចស្រែចំប៉ា-ស្វាយធំ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លំនៅឋានដែលបានចែងចែកដល់កងទ័ពនិងកម្លាំងនគរបាលជាតិនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌឹត ប៊ុន រានី ហ៊ុន សែន។

មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ស្នងការនគរបាលខេត្ត អភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងអភិបាលស្រុកសៀមប៉ាង មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត៕