រដ្ឋបាលរាជធានីភ្នំពេញ​ បានប្រារព្ធធ្វេីវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ​ អាណត្តិទី៣​ នៅខណ្ឌជ្រោយចង្វារ​


នារសៀលថ្ងៃអង្គារ ១៥កេីត​ ខែបុស្ស ឆ្នាំជូត ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាលរាជធានីភ្នំពេញ​ បានប្រារព្ធធ្វេីវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ​ អាណត្តិទី៣​ នៅខណ្ឌជ្រោយចង្វារ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ប៉ា​ សុជាតិវង្ស​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​ ឯកឧត្តម​ ឯក​ សុនចាន់​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ​ និងលោកជំទាវ​ កែវ​ សុខពិសី​ អភិបាលរងរាជធានីភ្នំពេញ​ ដោយមាន​សមាជិក​សមាជិកាចូលរួមចំនួន​ ១៥៧នាក់​ ស្រី​ ២៨នាក់។