ឯកឧត្តម ប៉ាន ប៊ុនធឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រូច


ថ្ងៃច័ន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១វេលាម៉ោង៣ម៉៣០រសៀល ឯកឧត្តម ប៉ាន ប៊ុនធឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដឹកនាំការប្រជុំប្រចាំខែដើម្បីពិនិត្យវឌ្ឍនៈភាពនៃការអនុវត្តផែនការសកម្មភាពការងាររបស់គណបក្ស ជាពិសេសការរៀបចំទិវារំលឹកខួបលើកទី៤២ នៃទិវាជ័យជំនះ៧មករា ១៩៧៩- ៧មករា ២០២១និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីឯកឧត្តម ជា ចាន់ទុំ ឯកឧត្តម កែវ អ៊ូលី លោក ហង្ស សុវិទ្យា ឯកឧត្តម ប៉ាន សុបណ្ឌិត និងគណអចិន្រ្តៃយ៍នៃគណកម្មាធិការគណបក្សឃុំតាំងក្រូច។ជាផែនការ នាថ្ងៃ ទី ៧មករា លោកប្រធានគណៈបក្សឃុំតាំងក្រូចនឹងចាត់តាំងគណៈអចិន្ត្រៃយ៍គណៈបក្សប្រចាំការនៅទីស្នាក់ការគណៈបក្ស។ ក្រុមការងារគណៈបក្សចុះមូលដ្ឋានឃុំសំរេចឧបត្ថម្ភ ប្រាក់ចំនួន ៥០០,០០០ រ(ហាសិបម៉ឺនរៀល)សម្រាប់ថ្ងៃ៧មករា។ក្នុងឱកាសនោះដែរក្រុមការងារគណៈបក្សចុះមូលដ្ឋានឃុំក៏បានប្រគល់កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង និងវ៉ាយហ្វាយចល័ត ចំនួន០១ ជូនដល់គណកម្មាធិការគណបក្សឃុំតាំងក្រូច សម្រាប់បំពេញការងារទូទៅរបស់គណបក្សជាពិសេសការងារកសាងសៀវភៅសមាជិកបក្ស និងមានរូបថតរបស់សមាជិកបក្សនិមួយៗក្នុងឃុំដោយធ្វើការចុះផ្ទាល់តាមគ្រួសារបក្ស ហើយសមាជិកបក្សជាកម្មករដែលជាប់រវល់ការងារនៅក្រៅភូមិសាស្រ្តអាចផ្ញើរពត៌មានបានឆាប់រហ័សតាមរយៈប្រព័ន្ឋពត៌មានវិទ្យា។