ឯកឧត្តម ម៉ម សារិន និងថ្នាក់ដឹកនាំ មន្ត្រីខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាទាំងអស់ បានរៀបចំធ្វើពិធី គោរពដួងវិញ្ញាណក្ខន្ទ ដល់ថ្នាក់ដឹកនាំគណបក្ស កម្មាភិបាល យុទ្ធជន ដែលបានពលីជិវិត ដើម្បីជាតិមាតុភូមិ រំដោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ របបប្រល័យពូជសាសន៍ប៉ុល ពត


ព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២១ នៅវិមាន ៧មករា ឯកឧត្តម ម៉ម សារិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាទាំងអស់ បានរៀបចំធ្វើពិធី គោរពដួងវិញ្ញាណក្ខន្ទ ដល់ថ្នាក់ដឹកនាំគណបក្ស កម្មាភិបាល យុទ្ធជន ដែលបានពលីជិវិត ដើម្បីជាតិមាតុភូមិ រំដោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ របបប្រល័យពូជសាសន៍ប៉ុល ពត និងបួងសួងសុំដល់វត្ថុសក្កិសិទ្ធដែលថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន
សម្តេចអគ្គមហាពញាចក្រីប្រធានកិត្តិយស ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អ៊ូ សាន សាយ ឈុំ
សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់ របស់គណបក្ស សូមមានសុខភាពបរិបូណ៌ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសុំអោយគណបក្សបន្តឈ្នះ ឆ្នោតដឹកនាំរដ្ឋាភិបាល អាណត្តិបន្តបន្ទាប់ទៀត ដើម្បីនាំមកនូវភាពរីកចម្រើនជូនប្រទេសជាតិទាំងមូល និងបួងសួងសូមអោយវត្ថុស័កសិទ្ធក្នុងលោកបរាមុខក្រុមអ្នកដែលប្រឆាំង ថ្ងៃរំដោះ ៧មករាឲ្យវិនាសហោន្តុ ។