អភិបាលខេត្តព្រះវិហារ និង ឯកឧត្តម ឡុង សុវណ្ណ បានអញ្ជើញទៅអុជធូបសុំសេចក្តីសុខ សេចក្តីចម្រើនជូន ថ្នាក់ដឹកនាំកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ទូទាំងខេត្តព្រះវិហារ


ព្រឹកថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២១
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តអមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តមេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តបានអញ្ជើញទៅអុជធូបសុំសេចក្តីសុខ សេចក្តីចម្រើនជូន ថ្នាក់ដឹកនាំកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ទូទាំងខេត្តព្រះវិហារ នៅពើយលោកតាឌី លើខ្នងភ្នំដងរែក គោបុរៈទី១ នៃប្រាសាទព្រះវិហារ ។
ក្នុងឳកាសនោះដែរ ក្នុងនាម ឯកឧត្តម ប្រាក់ សុវណ្ណ ជាប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមកាងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពល រដ្ឋចំនួន៣០ គ្រួសារ (មានជីវភាពខ្វះខាត ១២ គ្រួសារ ស្ត្រីម៉េម៉ាយមានកូនច្រើន៦ គ្រួសារ កុមារកំព្រា១ គ្រួសារ ជនពិការ ២ គ្រួសារ ចាស់ជរាគ្មានទីពឹង ៩ គ្រួសារ ) មកពី៧ ភូមិ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។