ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ផ្ទៃក្នុងគណៈកម្មការ​


នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ផ្ទៃក្នុងគណៈកម្មការ​ ជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍​ ស្តីពីសកម្មភាពការងារកន្លងមកនិងពិនិត្យកែសម្រួលលើសេចក្តីសម្រេច ស្តីពីការបែងចែកក្រុមការងារទទួលបន្ទុកតាមវិស័យនិងភារកិច្ចរបស់សមាសភាពគណៈកម្មការ នៅបន្ទប់ប្រជុំគណៈកម្មការទី៧​ នៃវិមានរដ្ឋសភា។
On the Morning of 11 Decmeber 2020, H.E. Hun Many, Chairman of the the assembly’s Commission 7, chaired a meeting to review on the draft report of previous work achievement and revise the decision on the division of working groups in charge by sector and duties of the composition of the committee.