លោក ភុំ រ៉ា និងសហការី ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំកសិកម្ម ជីកសិកម្មនៅក្នុងខេត្តកំពត និងខេត្តកែប


ព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំន២០២១ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី មកពីនាយកដ្ឋាននីតិកម្មកសិកម្ម និងការិយាល័យនីតិកម្មកសិកម្ម ខេត្តកំពត និង ខេត្តកែប បានសហការចុះបង្រ្កាបបទល្មើសនៅព្រំប្រទល់ខេត្តពីរគឺខេត្តកំពត និងខេត្តកែប
ដោយបានណែនាំ និងធ្វើកិច្ចសន្យាកែតម្រូវពិន័យអន្តរកាល និងបញ្ឈប់ការនាំចូលនូវថ្នាំកសិកម្មខុសច្បាប់ពីប្រទេសជិតខាងដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សុខភាពសាធារណៈ មនុស្សសត្វ និងបរិស្ថានដោយថ្នាំកសិកម្មទាំងនោះមិនបានឆ្លងកាត់ការវិភាគ និងពិសោធន៏ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។
On the Morning of 11 January 2021, Mr. Phum Ra, Head of Department of Agricultural Legislation and his colleagues, advised to stop the import of illegal pesticides from neighboring countries, which cause harm to the health of people, public health, animals and the environment, as those pesticides have not undergone proper analysis and testing according to technical standards.