សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្ដរក្រសួងពិភាក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍដីសមូហភាពរបស់ជនជាតិដើមភាគតិច


ទីស្ដីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទីពុធ ទី១៣ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាករណីសិក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍដីសមូហភាពរបស់ជនជាតិដើមភាគតិច ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន ជាច្រើនរូបផងដែរ៕