សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងយកចិត្តទុកដាក់ដល់ជនមានពិការភាពគ្រប់ទីកន្លែង គ្រប់ពេលវេលា


ក្រសួងសង្គមកិច្ច÷ ថ្ងៃពុធ ១៥រោច ខែបុស្ស ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់មឯកឧត្តមរដ្ឋមន្ត្រី វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនសិស្សពិការគ-ថ្លង់ និងពិការភ្នែក នៃវិទ្យាល័យអប់រំពិសេស អតីតសាលាពិការគ-ថ្លង់ អង្គការគ្រួសារថ្មី។
សូមបញ្ជាក់ថា ការចែកអំណោយនេះគឺធ្វើឡើងដើម្បីជំនួសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ (៣ធ្នូ ២០២០) ដែលត្រូវបានខកខានដោយសារស្ថានភាពកូវីត-១៩ ដែលជាការបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ។
អរគុណសន្តិភាព!
On Wednesday 13, January 2021, H.E. Em Chanmakara, Secretary of State for Ministry of Social Affairs, Veterans and Youth Rehabilitation, representative of H.E. Minister Vong Sot, brought the offerings from Samdech Techo Hun Sen and his spouse to the students with deaf-blindness in Former School for the Deaf, Krousar Thmey Organization.