ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះអណ្តែត បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៣៣៤គ្រួសារ កំពុងជួបការលំបាកខ្វះខាតជីវភាពបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩


ស្រុកកោះអណ្ដែត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្តែត និងលោកជំទាវ ដែលមានការអញ្ជើញចូលរួមជាអធិបតីពី លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះអណ្ដែត អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អភិបាលរងខេត្ត ទីប្រឹក្សាក្រសួង អភិបាលស្រុក និងមន្ត្រី អាជ្ញាធរមូលដ្ឋាន រួមជាមួយនឹងអង្គការ Danmission បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៣៣៤គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ០១កេស ក្រម៉ាមួយ និងសាប៊ូ Protexមួយដុំ ដែលបានអញ្ជើញមកពីភូមិចំនួន០៣ នៅក្នុងឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។