លោកជំទាវ និន សាផុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុកបងប្អូនដែលសមាជិកក្រុមការងារនៅមូលដ្ខានស្រុកកោះអណ្តែត


នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ និន សាផុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះអណ្តែត ខេត្តតាកែវ អមដំណើរដោយលោកជំទាវ នូ សុវណ្ណី តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាសមាជិកាគណ:កម្មការទី៩ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុកបងប្អូនដែលសមាជិកក្រុមការងារនៅមូលដ្ខានស្រុកកោះអណ្តែត និងពង្រឹងរបៀបរបបការងារដើម្បីបំរើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ជាងមុន។ ជាមួយគ្នានេះដែរលោកជំទាវប្រធានក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់អ្នកចូលរួមផងដែរ។