ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ


នាព្រឹកថ្ងៃចន្ទ ០៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងរវាងស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភំ្នពេញ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យធ្លាប់ប្រើប្រាស់រួចក្នុងរាជធានីភំ្នពេញ ក្រោមអធិបតីភាព ឯកឧត្ដម មិកាមិ ម៉ាសាស៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។