នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាល ថ្នាក់ដឹកនាំភូមិ និងតំណាងប្រជាពលរដ្ឋចំនួន៥០នាក់ នៅសាលាឃុំជប់ ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់សំណូមពរ បញ្ហាប្រឈម និងដោះស្រាយកង្វល់របស់អាជ្ញាធរនៅមូលដ្ឋាន។
ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានប្រគល់ថវិការចំនួន១០០០$ ជូនដល់មេឃុំជប់ ដើម្បីកសាងរបងសាលាឃុំ និងថវិការចំនួន៥០ម៉ឺនរៀល សម្រាប់ដោះស្រាយសាំងជូននគរបាលឃុំជប់ ក្នុងការចុះល្បាត ព្រមទាំងក្រម៉ានម្នាក់១ផងដែរ៕
On 20 January 2021, H.E. Prach Chan, Member of National Assembly for Tboung Khmum province and Chairman of the National Assembly’s 1st Commission, held a get together with the commune council, local authorities, and residents of Chub commune, Tboung Khmum province.






