លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យសព ឧបាសិកា សុក ស៊ីថា


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមបុណ្យសព ឧបាសិកា សុក ស៊ីថា នាព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។
ឧបាសិកា សុក ស៊ីថា បានទទួលមរណៈភាពកាលពី រសៀលថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១:៤៥នាទី ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។
សពរបស់ ឧបាសិកា សុក ស៊ីថា ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅបុរីសាន់វេទួលគោគ ផ្ទះលេខ A3-A5 ផ្លូវ លេខ ៣៣៧ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្ញើរសារលិខិត និងចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ សៀង ស៊ីពោធិ ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ម្តាយជាទីស្រឡាញ់ និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សុក ស៊ីថា បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
On 21 January 2021, Her H.E. Men Sam An, Deputy Prime Minister and Minister of National Assembly-Senate Relations and Inspection, led the delegation to attend the Funeral of Late Laywoman Sok Sitha, who passed away on 19 January 2021 at the age of 69 Years old. The Funeral was held at Borey Sunway Toul Kork, #A3-A5, Street. 337, Khan Toul Kork, Phnom Penh.