តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៨ឃុំ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកសំរោង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង៨ បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អាគារសាលប្រជុំគណបក្សប្រជាជនកម្ពុជា ឃុំរវៀង ស្រុកសំរោង ដែលមានទំហំប្រវែង ៨ម៉ែត្រ គុណ២៥ ម៉ែត្រ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក កេត ម៉ៅ ប្រធានគណៈកម្មាធិការគណបក្សស្រុក អនុប្រធានគណបក្សស្រុក និង លោកលោកស្រីសមាជិកគណបក្សស្រុក លោកប្រធានគណបក្សឃុំ លោក លោកស្រីសមាជិកគណបក្សឃុំ លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិទាំង ២៣ ចាស់ព្រឹទ្ធាចារ្យលោកគ្រូ អ្នកគ្រូ សប្បុរសជន ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទ ក្រហមកម្ពុជា ប្រជាការពារភូមិនិងសិស្សានុសិស្ស ជាច្រើនកុះករ៕