សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគី បានទទួលមរណភាព ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ


នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគី នាយករងខុទ្ទកាល័យរបស់សម្តេចផ្ទាល់។
ឯកឧត្តម អ៊ុយ វេងគី បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៧:៥៤នាទីព្រឹក ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។
សពរបស់ ឯកឧត្តម អ៊ុយ វេងគី ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ ១៤-១៥ ផ្លូវលេខ៣៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់រូបឯកឧត្តម និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ៊ុយ វេងគី បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
On the Morning of 26 January 2021, Samdech Heng Samrin, President of the National Assembly, attended the funeral of Late H.E. Uy Vengky, Deputy Chief of the Cabinet. H.E. Uy Vengky passed away on 25 January 2021 at the age of 57 years old. The funeral was held at home 14-14, Street 371, Sangkat Ou Baek K’am, Khan Sen Sok, Phnom Penh.
Samdech Heng Samrin had expressed his condolences to the family of Late H.E. Uy Vengky’s Family and prayed that his family would be strong in their moment of grief.