គណៈចលនារមហាជនខេត្តកំពង់ស្ពឺបាន បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករាឆ្នាំ ២០២១ និងលើកទិសដៅខែកុម្ភឆ្នាំ២០២១


នៅព្រឹកថ្ងៃទី ២៦ ខែមករា ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ក្រុមចលនាស្ត្រី នៃគណៈចលនារមហាជនខេត្តកំពង់ស្ពឺបាន បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករាឆ្នាំ ២០២១ និងលើកទិសដៅខែកុម្ភឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ិន ឃុន អនុប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺប្រធានមន្ទីរបក្សគណបក្សខេត្ត និង លោក ជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ និង ជាប្រធានក្រុមចលនាស្ត្រី នៃ គណៈចលនាមហាជនខេត្តកំពង់ស្ពឺ។ដោយមានការចូលរួម ពី លោកជំទាវ លោកស្រីនាងកញ្ញា ជាសមាជិកាក្រុមចលនាស្ត្រីថ្នាក់ខេត្តលោកស្រី នាងកញ្ញា ជា ប្រធានចលនា ស្ត្រីតាមបណ្ដាមន្ទីរនិងក្រុងស្រុកទាំង 8 ចំនួនចូលរួមសរុប ៥២ នាក់។ចុងបញ្ចប់ក្រុមចលនាស្ត្រីបានពិសារអាហាររួមគ្នាមួយពេលដោយរីករាយ ។