ឯកឧត្តម​ សុខ ឥសាន ដឹកនាំក្រុមសភាជាតិកម្ពុជា-APF ចូលរួមកិច្ចប្រជុំគណ:កម្មការនយោបាយ នៃសភាប្រើភាសាបារាំង


នាយប់ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២០:៣០ នាទី នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម​ សុខ ឥសាន ប្រធានគណ:កម្មការទី៤ព្រឹទ្ធសភា និងជាប្រធានគណ:កម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF បានដឹកនាំក្រុមសភាជាតិកម្ពុជា-APF ចូលរួមកិច្ចប្រជុំគណ:កម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ក្រោមអធិបតីភាព ឯកឧត្តម Christophe-André Frassa ប្រធានគណ:កម្មការនយោបាយ APF តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ឥសាន ក៏បានធ្វើបទអន្តរាគមន៍អំពី បច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។