ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា អាជ្ញាធរ សង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល


ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន​ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា អាជ្ញាធរ សង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បី :
» ស្តាប់លទ្ធផលការងារដែលបានបំពេញកន្លងមក និងទិសដៅការងាររបស់សង្កាត់
» បញ្ហាប្រឈម និងដំណោះស្រាយ របស់អាជ្ញាធរ ។
ឯកឧត្តម បានកោតសរសើចំពោះការខិតខំបំពេញការងាររបស់បងប្អូនក្នុងសង្កាត់ទាំងពីរ ព្រមទាំងបានផ្តាំផ្ញើរឲ្យបន្តការខិតខំបន្តទៀត និងបានពន្យល់ពីសភាពការណ៍មួយចំនួន ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាCOVID-19 បញ្ហានយោបាយជាតិ និងអន្តរជាតិ ដើម្បីជាមូលដ្ឋាន សម្រាប់ការបំពេញ ការងារ បម្រើប្រជាជនក្នុងមូលដ្ឋានរៀងៗខ្លួន ។ នាឱកាសនោះឯកឧត្តមក៏បានធ្វើការដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់សង្កាត់ទាំងពីរផងដែរ។
ក្រុងតាខ្មៅ÷ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១