សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


នៅទីស្ដីការក្រសួងមហាផ្ទៃ នាសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គាធិការដ្ឋាន អគ្គស្នងការរង និងក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបផងដែរ៕