គណៈប្រតិភូសភាជាតិកម្ពុជា APF ចូលរួមមហាសន្និបាតលើកទី៤៦ នៃសភានិយាយភាសាបារាំង តាមប្រព័ន្ធវីដេអូ


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF បានដឹកនាំគណៈប្រតិភូសភាជាតិកម្ពុជា APF ចូលរួមមហាសន្និបាតលើកទី៤៦ នៃសភានិយាយភាសាបារាំង​ តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង​ ៨យប់ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដែលភ្ជាប់ពីវិមានរដ្ឋសភា​ ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។
សមាសភាពគណៈប្រតិភូសភាជាតិកម្ពុជាចូលរួមមហាសន្និបាតលើកទី៤៦​ របស់សភានិយាយភាសាបារាំង(APF)ពេលនេះ មានឯកឧត្ដម លោកជំទាវ​ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ និងមន្ត្រីនៃលេខាធិការដ្ឋានរដ្ឋបាលនៃក្រុមសភាជាតិកម្ពុជា APF។