ថ្ងៃចន្ទទី១៧ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានចាប់ផ្តើម ការងារជិកស្តារស្រះទឹកទី៥លើទឹកដីខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលមានបណ្តោយ៤០ម៉ែត្រ ទទឹង៤០ម៉ែត្រ ជម្រៅ៣ម៉ែត្រ ស្មើនឹង៤.៨០០ម៉ែត្រគូប ។
ស្រះទឹកនេះនឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាជនចំនួន៣ភូមិ គឺ ភូមិជ្រៃត្នោត ភូមិអង្គតាសោម និង ភូមិតាតៃ ដែលមានប្រជាជនរស់នៅចំនួន៨១៤គ្រួសារ ស្មើនឹង៣.៣៤១នាក់ ។
សូមបញ្ជាក់ថាគ្រប់ស្រះទឹកទាំងអស់ដែលក្រុមការងាររបស់យើង បានជិកស្តាររួចរាល់ហើយសុតតែមានក្រុមជាងចុះទៅ សាងសង់ជណ្ដើរបេតុងសម្រាប់សម្រួលឱ្យប្រជាពលរដ្ឋយើងងាយស្រួលចុះទៅដងទឹក នឹង មានសាងសង់ស្លាកដែលជាអំណោយរស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ផងដែរ ។